លោក ជា សុផារ៉ា ត្រូវតែងតាំងជាប្រធានអាជ្ញាធរជាតិដោះស្រាយរឿងដីធ្លី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងសមាសភាពថ្មី ១ ក្រុមទៀតនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ដោយមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធានដែលអមដោយទេសរដ្ឋមន្ត្រីជាអនុប្រធាន ១ រូប និងសមាជិក ១៩ រូប។ នេះបើយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៨។ តាមអនុក្រឹត្យ ចែងថាសមាសភាពថ្មីនៃអាជ្ញាធរដោះស្រាយទំនាស់ដីធ្លីនេះ មានលោកទេសរដ្ឋមន្ត្រី ឃុន ហាំង ជាអនុប្រធានប្រចាំការ និងមានសមាជិកចំនួន ២០ រូបផ្សេងទៀតដែលជារដ្ឋមន្ត្រី រដ្ឋលេខាធិការ អគ្គលេខាធិការ មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១៨ រូបរួមទាំងអភិបាលរាជធានី-ខេត្តក៏ជាសមាជិកនៃអាជ្ញាធរដោះស្រាយវិវាទដីធ្លីនេះដែរ។ ក្រៅពីសមាសភាពថ្នាក់ដឹកនាំខាងលើរាជរដ្ឋាភិបាលក៏បានតែងតាំងសមាសភាពចំនួន ២៥ រូបផ្សេងទៀតជាអគ្គលេខាធិការ អគ្គលេខាធិការរង និងជាសមាជិកនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនេះផងដែរ។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៦ ខែកុម